Dr. Comlan Amouzou, BUILDING THE FUTURE, Montreal

សមាគមសម្មាធិកម្លាំងធាតុមនុស្សលោកសកល (ក.ម.ស)
ការអភិវឌ្ឍន៍អនាគត
ដោយវេជ្ជាបណ្ឌិតកាំឡាន់អាមូហ្សូ (ComLan Amouzou)

សូមគោរព លោកគ្រូនិងអ្នកគ្រូ
សូមគោរព ភ្ញៀវកិត្តិយសទាំងអស់
សូមគោរព សមាជិករបស់ក.ម.សទាំងអស់ជាពិសេសហង់រីឃូនិងសមាជិកមណ្ឌលអូរ៉េនខោនទីដែលរៀបចំពិធីនេះ

គឺជាកិត្តិយសំរាប់រូបខ្ញុំដែលបានចូលរួមក្នុងពិធីនេះហើយយើងខ្ញុំសូមឆ្លៀតឳកាសដ៍ពិសេសនេះថ្លែងអំណរគុណចំពោះលោកគ្រូធួននិងអ្នកគ្រូហាយព្រមទាំងសមាជិកស្ម័គ្រចិត្តទាំងអស់ជាពិសេសមណ្ឌលអូរ៉េនខោទីចំពោះការទទួលនិងការរៀបចំយ៉ាងកក់ក្តៅនិងឧឡារឹក។
ពេលដែលខ្ញុំដឹងថាខ្ញុំត្រូវលើងមកធ្វើសន្ទរកថាខ្ញុំសួរខ្លួនឯងថា “តើខ្ញុំត្រូវនិយាយអំពីអ្វី?” ។ខ្ញុំមិនទាន់មានគុណសម្បត្តិមិនទាន់មានគតិបញ្ញាគ្រប់គ្រាន់ ដែលអាចឃើញដែលអាចនិយាយក្នុងការផ្សព្វផ្សាយណែនាំផ្លូវចិត្តនៅឡើយ។ហេតុដូច្នេះខ្ញុំសូមអភ័យទោសទុកជាមុនប្រសិនបើខ្ញុំមានពាក្យសំដីក្នុងចំណុចណាមួយដែលមិនសមរម្យតាមគោលការណ៍និងសេចក្តីសង្ឃឹមរបស់អង្គប្រជុំនេះ។ទោះជាយ៉ាងណាក៏ដោយខ្ញុំមានមោទភាពជាខ្លាំងក្នុងការចូលរួមក្នុងអង្គប្រជុំនេះ។ខ្ញុំបានចូលរួមជាសមាជិករបស់ក.ម.សក្នុងឆ្នាំ២០០៧នៅទីក្រុងម៉ុងរ៉េអាល់តាមរយះមិត្តខ្ញុំគឺលោកយុនប៊ុនគន។កាលនោះខ្ញុំមិនទាន់ស្គាល់មិនទាន់យល់អំពីក.ម.សឡើយ។
ខ្ញុំចូលរួមចំណែកជាមួយក.ម.សព្រោះខ្ញុំកំពុងមានជីវិតរស់នៅហើយកំពុងស្វែងរកការផ្លាស់ប្តូរជីវភាពប្រចាំថ្ងៃជាពិសេសគឺជីវភាពផ្លូវចិត្ត។
ខ្ញុំមានជីវភាពរស់នៅធម្មតាដូចប្រជាពលរដ្ឋភាគច្រើនដែលពឹងផ្អែកទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចអចិន្រៃ្ទយពិភពលោក។ខ្ញុំក្រោកពីព្រលឹមទៅធ្វើការរកប្រាក់សំរាប់ផ្គត់ផ្គង់គ្រួសារឲ្យមានជីវភាពសមរម្យគឺជាសារៈសំខាន់របស់ជីវិតខ្ញុំ។
កាលពី២ឆ្នាំមុនពេលដែលសេដ្ឋកិច្ចពិភពលោកចុះដុនដាបមានមនុស្សជាច្រើនបាត់បង់ការងារផ្ទះសំបែងដែលក្លាយជាការអស់សង្ឍឹមនិងឈឺចាប់។ឆ្នាំមុននៅទីក្រុងតូចមួយក្នុងខេត្តកេបិចប្រទេសកាណាដាមានប្តី-ប្រពន្ធ២នាក់បាត់បង់ការងាររួមពេលជាមួយគ្នាលុះត្រឡប់មកផ្ទះវិញគេទាំងពីរនាក់សំរេចចិត្តសម្លាប់ខ្លួនរួមទាំងកូនពីរនាក់ទៀតផងព្រោះជីវិតមានការលំបាកជួបប្រទះភាពអយុត្តិធម៌ហើយគេមិនចង់ទុកឲ្យកូនទាំងពីររស់នៅក្នុងពិភពលោកដ៏គួរឲ្យខ្លាចនេះឡើយ។ឥរិយាបថរបស់គ្រួសារនេះគឺចំឡែកពិបាកយល់។មនុស្សម្នារមានការភ្ញាក់ផ្អើលហើយមិនយល់ទាល់តែសោះអំពីទង្វើរនិងការសំរេចរបស់គ្រួសារនេះ។មានអ្នកខ្លះទេចទានបន្ទោសអ្នកខ្លះផ្តល់ក្តីអាណិតអាសូរហើយក៏មានខ្លះទៀតស្ងប់ស្ងៀមគ្មានយោបល់ប៉ុន្តែសំណួរនៅតែមានដដែលថាតើហេតុអ្វីបានជាគេសំរេចចិត្តយ៉ាងនេះ?
ក្រោយពីព្រឹតិ្តការណ៍នេះពេលមួយក៏ចូលមកដល់ខ្ញុំសួរខ្លួនឯងថា “តើចង់បានសុភមង្គលឬចង់បានទ្រព្យសម្បត្តិ?” ពេលដែលខ្ញុំបានចូលរួមសិក្សាប្រតិបត្តិតាមក.ម.សខ្ញុំសំរេចចិត្តថាចង់បានសុភមង្គលគឺចង់ស្វែងរកមធ្យោបាយសំរាប់ប្រឈមជាមួយការភ័យខ្លាចនិងការបារម្ភតប់ប្រម៉ល់របស់ខ្ញុំហើយខិតខំកសាងសមាសភាពនៃព្រលឹងពិតរបស់ខ្ញុំ។ខ្ញុំជាជនជាតិស្បែកខ្មៅជីវិតរបស់ខ្ញុំស្ថិតនៅក្រោមឥទ្ធិពលរបស់សម្ភាៈនិយមនិងកម្លាំងអរូបិយ។ពិធីបុណ្យសាសនាគឺមានតម្លៃបំផុតនៅក្នុងទំនៀមទំលាប់អាហ្រ្វិក។ក.ម.សដឹកនាំមនុស្សតាមមាគ៌ាផ្លូវចិត្តហើយដោយសារខ្ញុំជនជាតិអាហ្រ្វិកខ្ញុំអាចយល់និងអាចទទួលបានអំពីសេចក្តីណែនាំរបស់ព្រះគ្រូដាសៀរ៉ាណារ៉ាដាដោយងាយ។
ខ្ញុំសំរេចចិត្តចូលរួមជាសមាជិករបស់ក.ម.សព្រោះក.ម.សមិនមែនជាសាសនា។ក.ម.សសំរាប់មនុស្សទូទៅមិនប្រកាន់បែងចែករវាងពូជសាសន៍វប្បធម៌ឬសាសនា។
ក.ម.សនិយាយអំពីការព្យាយាមជម្ងឺទាំងកាយនិងចិត្ត។ក្នុងនាមខ្ញុំជាវេជ្ជបណ្ឌិតម្នាក់ក.ម.សផ្តល់ឲ្យខ្ញុំនូវទស្សនៈថ្មីសំរាប់ការយល់ដឹងអំពីជម្ងឺនិងសេចក្តីស្លាប់។
ក្រោយពីបានហ្វឹកហឺ្វនកំរិតថ្នាក់ទី២រួចខ្ញុំក៏ចាប់ផ្តើមដកពិសោធន៍វិធីសាស្រ្តរបស់ក.ម.ស។ខ្ញុំមានការចាប់អារម្មណ៍ជាខ្លាំងក្នុងការប្រើវិធីសាស្រ្តរបស់ក.ម.សមកព្យាបាលរូបខ្ញុំផ្ទាល់ខ្លួននិងព្យាបាលអ្នកឯទៀត។បន្ទាប់មក ខ្ញុំទទួលបានចំណេះដឹងទៅលើសារៈសំខាន់និងទំហំឥទ្ធិពលរបស់បច្ចេកទេសសម្មាធិនេះ។ខ្ញុំយកបច្ចេកទេសក.ម.សមកជួយអ្នកជម្ងឺក្នុងការប្រតិបត្តិប្រចាំថ្ងៃរបស់ខ្ញុំដូចជាការវិលមុខ, ឈឺទ្រូង, រោគហឺត,...ជាដើមគឺខ្ញុំប្រើប្រាស់បច្ចេកទេសនេះទៅលើគ្រប់ស្ថានភាពព្យាបាល។ក្រោយការព្យាបាលអ្នកជម្ងឺមានអារម្មណ៍ធូរស្រាលហើយរីករាយពួកគេមានការភ្ញាក់ផ្អើលហើយសួរសំណួរដដែលៗថា “នេះគឺជាអ្វី?” តើលោកចេះមកពីណា? ឯចម្លើយរបស់ខ្ញុំគឺមានតែមួយដូចៗគ្នាដែរគឺ “នេះគឺជាបច្ចេកទេសព្យាបាលរបស់ក.ម.សជាវិធីសាស្រ្តសម្មាធិរបស់ព្រះគ្រូស្ថាបនិកដាសៀរ៉ាណារ៉ាដា។បើចង់ដឹងច្បាស់សូមអញ្ចើញទៅមណ្ឌលសម្មាធិរបស់យើង។
- មានអ្នកខ្លះសួរទៀតថា តើគេអាចរកឃើញតាមរយះបណ្តាញអ៊ិនធើណែតអំពីបច្ចេកទេសនិងការបង្រៀនឬទេ?
- អត់មានទេបើលោកអ្នកចាប់អារម្មណ៍ចង់រៀនលោកគ្រូនឹងបើកចក្រាហើយបង្រៀននៅមណ្ឌលសម្មាធិជារឿយៗសូមទាក់ទងជាមួយមណ្ឌលដើម្បីដឹងអំពីថ្ងៃខែ ច្បាស់លាស់។ទាំងនេះគឺជាការសន្ទនាដែលខ្ញុំធ្លាប់មានជាមួយអ្នកជម្ងឺរបស់ខ្ញុំ។
- តើអ្វីជាសេចក្តីសង្ឍឹមរបស់ក.ម.សនាអនាគត?
- កសាងអនាគតរបស់ក.ម.សគឺជាភារៈកិច្ចដ៏ធ្ងន់ធ្ងររបស់សមាជិកនិងគណៈកម្មការ។
- ក្នុងរយះពេលយ៉ាងខ្លីការរីកចំរើនរបស់ក.ម.សទូទាំងពិភពលោកគួរឲ្យស្ញប់ស្ញែង។
- ដើម្បីបើកថ្នាក់បង្រៀននិមួយៗក.ម.សត្រូវមានគោលការណ៍ច្បាស់លាស់ហើយត្រូវពិភាក្សាប្តូរយោបល់រវាងសមាជិកនិងគណៈកម្មការឲ្យល្អិតល្អន់។
- គោលការណ៍របស់ក.ម.សគឺជាទស្សនៈនៃគតិបណ្ឌិតរបស់ព្រះគ្រូស្ថាបនិកដាសៀរ៉ាណារ៉ាដាដែលពោរពេញទៅដោយគុណធម៌សន្តិភាពសេរីភាព សីលធម៌ ...។ល។
- ដំណើរការណ៍នាបច្ចុប្បន្ននេះស្ថិតនៅក្រោមការដឹកនាំរបស់លោកគ្រូធួននិងអ្នកគ្រូហាយ។
- ដើម្បីបង្កើតឲ្យចេញជារូបរៀងអំពីគំរោងការណ៏និមួយៗគំនិតយោបល់របស់សមាជិកដែលមានបទពិសោធន៍និងមានឆន្ទះជាការចាំបាច់។ក.ម.សត្រូវកសាងរចនសម្ព័ន្ធ ដែលមានរបៀបដឹកនាំរបៀបធ្វើទំនាក់ទំនងដែលមានមូលដ្ឋានរឹងមាំនិងច្បាស់លាស់សំរាប់ជាជំនួយនិងគាំទ្រការបង្រៀនផ្លូវចិត្ត។គំរូទំរង់ផ្សេងៗក៏អាចយកមកប្រើបានយោលនៅតាមកាលៈទេសៈ។
- ក.ម.សស៊ីអាតុល គឺជាមណ្ឌលមជ្ឍឹមដែលគ្រប់គ្រងមណ្ឌលនានាក្នុងពិភពលោក។
- ក.ម.សគឺជាសមាគមមួយដែលមានលក្ខណៈជាអន្តជាតិដោយមានសាខានៅក្នុងបណ្តាប្រទេសនានាហើយនៅក្នុងប្រទេសនិមួយៗមានសាខានៅតាមតំបន់និងទីក្រុងផ្សេងៗគ្នា។
- ប្រទេសមួយៗមានអ្នកតំណាងឬប្រធានព្រមជាមួយគណៈកម្មការឧទាហរណ៍ក.ម.សប្រទេសកាណាដាមានមណ្ឌលជាច្រើនកន្លែងដូចជាវ៉ងគូវែរ, កាលហ្គារី, តូរ៉ុងតូ, អូតាវ៉ា, ម៉ុងរ៉េអាលជាដើម។
- រចនាសម្ព័ន្ធល្អជាមួយគោលជំហ៊ររឹងមាំអនុញ្ញាតឲ្យមណ្ឌលទាំងអស់ស្ថិតនៅក្រោមបញ្ជាការរបស់មណ្ឌលមជ្ឍឹមស៊ីអាតុល។
- គណៈកម្មការ និងសមាជិកទាំងអស់ស្ថិតនៅក្រោមការដឹកនាំរបស់លោកគ្រូធួននិងអ្នកគ្រូហាយជាចាំបាច់។
- ក្នុងប្រទេសនិមួយៗ ត្រូវមានគណៈកម្មការចំរុះមួយដែលមានប្រធានទទួលខុសត្រូវសំរាប់ប្រទេសនោះនិងមានអ្នកតំណាងពីមណ្ឌលនានាក្នុងប្រទេសនោះ។
- មណ្ឌលនិមួយៗត្រូវមានអ្នកដឹកនាំដែលមានសមត្ថភាពរួមជាមួយគណៈកម្មការ ដែលប៉ិនប្រសប់ព្រមទាំងសមាជិកដែលមានគោលជំហរ មានជំនាញការដោយឡែកពីគ្នាព្រមទាំងប្រវត្តិខុសៗគ្នា។
- គណៈកម្មការមាននាទីដឹកនាំនិងឧប្ថម្ភមណ្ឌលចេះរៀបចំពិធីផ្សេងៗដើម្បីប្រមូលថវិការពីសមាជិក។
- ក.ម.សគឺមានផ្លូវចិត្តជាមូលដ្ឋានមិនមែនស្ថិតនៅលើតែម្យ៉ាងថាតើសមាជិកណាឧប្ថម្ភប្រាក់ប៉ុន្មាននោះឡើយក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងត្រូវការប្រាក់ដើម្បីសំរេចភារៈកិច្ចតាមគោលការណ៍របស់ព្រះគ្រូ។
- ពេលនេះក.ម.សកំពុងរីកចំរើនយ៉ាងលឿនចំនួនមណ្ឌលនិមួយៗទទួលខុសត្រូវចំពោះគំរោងថវិការផ្ទាល់ៗខ្លួន។មួយឆ្នាំម្តងការអង្គាសប្រាក់ត្រូវរៀបចំឡើងដោយមណ្ឌលតំណាងប្រទេសនិមួយៗហើយចំនួនវិភាគទានទាំងអស់ត្រូវផ្ញើរទៅមណ្ឌលមជ្ឍឹមស៊ីអាតុលសំរាប់ជួយផ្គត់ផ្គង់ក្នុងការគ្រប់គ្រងទូទៅ។
- យើងត្រូវប្រើគំនិតនិងរកវិធានការណ៍ដើម្បីធានាធនធានសំរាប់មណ្ឌលដូច្នេះត្រូវរៀបចំការប្រជុំពិភាក្សាអំពីប្រធានបទនោះ។
- មណ្ឌលនិមួយៗត្រូវមានបញ្ជីសមាជិកច្បាស់លាស់ដើម្បីសំរួលដល់សមាជិកនៅមណ្ឌលផ្សេងឯទៀតក្នុងការធ្វើទំនាក់ទំនង។បញ្ជីសមាជិកត្រឹមត្រូវគឺជាការចាំបាច់សំរាប់រៀបចំវិធានការណ៍អង្គាសបច្ច័យរបស់មណ្ឌលនិងសំរាប់កសាងក.ម.សទាំងមូល។
- មានការបាត់បង់សមាជិកខ្លះៗតាមមណ្ឌលនានាប្រហែលជាសមាជិកទាំងនោះត្រូវការជំនួយដូចជាក្នុងលក្ខណៈជាការណែនាំឬហ្វឹកហ្វឺនជាដើម។
- គណៈកម្មការមជ្ឍឹមរបស់ក.ម.សត្រូវបើកសន្និបាតមួយឆ្នាំពីរដងដើម្បីផ្តល់ឳកាសឲ្យសមាជិកទាំងអស់ពីគ្រប់មណ្ឌលមកជួបជុំពិភាក្សាគ្នាអំពីចំណុចសំខាន់ៗសំរាប់ការរីកចំរើនរបស់ក.ម.ស។
- ក.ម.សត្រូវមានមន្ទីរស្រាវជ្រាវ។
- កាលពីដើមការសិក្សានិងការស្រាវជ្រាវបានចុះផ្សាយដោយសកលមហាវិទ្យាល័យអាមេរិកអំពីឥទ្ធិពលរបស់សម្មាធិទៅលើសុខភាពរបស់រូបកាយនិងចិត្ត។មន្ទីស្រាវជ្រាវរបស់ក.ម.សនឹងក្លាយជាវិជ្ជាស្ថានមួយដែលយើងរៀនហ្វឹកហ្វឺនការប្រតិបត្តិផ្លូវចិត្តនិងបច្ចេកទេសព្យាបាល។
- ស្ថិតិនិងភស្តុតាងអាចកើតឡើងតាមរយះឥទ្ធិពលនៃការបង្រៀនរបស់ក.ម.ស និងបច្ចេកទេសសម្មាធិលើសុខភាពមនុស្ស។
- ក្រុមទំនាក់ទំនងធ្វើការលើករណីយស្តារសុខភាពក្រោយការព្យាបាលជាពិសេសចំពោះអ្នកមានជម្ងឺធ្ងន់ហើយមិនបានទទួលការយកចិត្តទុកដាក់ពីសំណាក់ក្រសួងសុខាភិបាល។
- មន្ទីរស្រាវជ្រាវត្រូវបង្កើតឡើងដោយសហការណ៍ជាមួយសកលមហាវិទ្យាល័យនិងវិជ្ជាស្ថានវេជ្ជសាស្រ្តក្នុងពិភពលោកហើយត្រូវបើកសម័យប្រជុំជាចំហដោយអញ្ជើញអ្នកវិទ្យាសាស្រ្តតំណាងក្រសួងសុខាភិបាលបុគ្គលិកថែរក្សាអ្នកជម្ងឺនិងសាធារណៈជនឲ្យរៀនអំពីការបង្រៀនផ្លូវចិត្តនិងបចេ្ចកទេសសម្មាធិក.ម.ស។
- ដើម្បីពង្រឹងគោលជំហរសហគមយើង ចាំបាច់ត្រូវកសាងទំនាក់ទំនងរវាងមណ្ឌលនិមួយៗ រវាងមណ្ឌលនិងសមាជិកនិងគណកម្មការ។
- តើប្រព័ន្ធទំនាក់ទំនងណាមួយដែលត្រូវប្រើ?ទូរស័ព្ធ អិនធើណិត វែបសាយ ហ្វេសប៊ុគប្ញទ្វីតឺ?ជំរើសណាគឺអាស្រ័យទៅលើ យុទ្ធសាស្រ្តរបស់ ក.ម.ស ។
- ដើម្បីពង្រីកសាខាមណ្ឌលទូទាំងពិភពលោ កក.ម.សត្រូវបង្ហាញវត្តមាននៅក្នុងតំបន់ខ្លះៗដូចជាអាហ្រ្វិក, ចិន, ឥណ្ឌា។តំបន់ដែលក.ម.សត្រូវមានសាខាមណ្ឌលបន្ទាប់គឺអាហ្វ្រិកព្រោះអាហ្វ្រិកជាកន្លែងដែលសប្បាយហើយក៏ជាកន្លែងដែលឈឺចាប់ផងដែរ។នាំយកក.ម.សទៅអាហ្វ្រិកគឺជាការជួយផ្សព្វផ្សាយសេចក្តីណែនាំរបស់ព្រះគ្រូគឺជាការបណ្តុះបណ្តាលសេចក្តីមេត្តាស្វែងរកការពិតរបស់សកលលោកស្វែងរកសេរីភាពយុត្តិធម៌និងសេចក្តីស្រឡាញ់ឥតលក្ខ័ណ។នេះគឺជាការប្រឈមថ្មីមួយរបស់ក.ម.សក្នុងទ្វីបមួយដែលមានមនុស្សរាប់លាននាក់កំពុងរស់នៅក្រោមការជិះជាន់អំណាចផ្តាច់ការក្រីក្រជម្លោះសង្រ្គាមនិងកម្មដែលកំពុងមាននៅឡើយ។អាហ្រ្វិកគឺជាកន្លែងដ៏ល្អបំផុតសំរាប់ក.ម.ស ដើម្បីប្រតិបត្តិនិងទទួលភារៈកិច្ចយ៉ាងសំខាន់ក្នុងការជួយមនុស្សជាតិ។
- ដើម្បីឲ្យគោលការណ៍នេះអាចចេញជារូបរៀងពិតយើងត្រូវហ៊ានប្រឈមនឹងគ្រោះថ្នាក់ យើងត្រូវកំណត់ខ្លួនយើងមុននឹងអ្នកដទៃកំណត់ឲ្យយើង។
- សេចក្តីណែនាំរបស់ក.ម.សគឺជាការបញ្ជាក់ពីការទទួលស្គាល់ស្នាដៃរបស់ព្រះគ្រូក្នុងការជួយមនុស្សជាតិនិងជាកេរិ៍្តដំណែលសំរាប់មនុស្សជំនាន់ក្រោយ។

- សូមអរគុណ

Forums: 

Monthly archive